
បាងកក៖ អ្នកជំនាញដ៏ល្បីល្បាញរបស់ប្រទេសថៃ បាននិយាយថា ការឆ្លងកូវីដ១៩ប្រចាំថ្ងៃក្នុងប្រទេសថៃ អាចឈានដល់ ១សែនករណី។

វេជ្ជបណ្ឌិត Yong Poovorawan នៃសាកលវិទ្យាល័យ Chulalongkorn និយាយថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រភេទអូមីក្រុង BA.2 បានធ្វើឱ្យមានការឆ្លងប្រចាំថ្ងៃ ដល់ ១៥.០០០ ករណីនៅក្នុងប្រទេសសិង្ហបុរី ដែលចំនួនប្រជាជនមានចំនួនមួយភាគដប់ នៃប្រទេសថៃ។

លោកបន្តថា ប្រសិនបើការរីករាលដាលតាមលំនាំស្រដៀងគ្នា ប្រទេសថៃអាចនឹងប្រឈមនឹងការឆ្លងប្រចាំថ្ងៃ ១សែនករណី ក្នុងពេលឆាប់ៗនេះ។
លោក Yong និយាយថា ការឆ្លងនៅក្នុងប្រទេសថៃនឹងត្រូវឈានដល់កម្រិតកំពូល ដូចដែលបានឃើញនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់ Thai PBS World លោក Yong និយាយថា អត្រានៃការឆ្លងនាពេលបច្ចុប្បន្នរបស់ប្រទេសថៃ ធៀបនឹងរលកមុន មានការកើនឡើង ១០ដង៕
