
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ថ្នាំព្យាបាលកូវីដ១៩ត្រូវបានលក់ដោយខុសច្បាប់ កំពុងចរាចរនៅកម្ពុជា ដោយលោកស្រីបានចង្អុលបង្ហាញពីសារសំខាន់នៃការប្រើប្រាស់ថ្នាំដែលទទួលស្គាល់ពីក្រសួងតែប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា មានប្រភេទថ្នាំផ្សេងៗគ្នា ដែលមានឈ្មោះថា Molnupiravir សម្រាប់ព្យាបាលកូវីដ១៩ ប៉ុន្តែលោកស្រីបានជំរុញឱ្យប្រើប្រាស់តែថ្នាំដែលមានបញ្ជិកាទទួលស្គាល់ពីក្រសួងសុខាភិបាលប៉ុណ្ណោះ។
លោកស្រីបានឱ្យដឹងបែបនេះថា៖ “វាជាប្រភេទថ្នាំតែមួយទេ គ្រាន់តែការផលិតដោយរោងចក្រផ្សេងៗ។ នៅកម្ពុជា សូមប្រើប្រាស់តែប្រភេទដែលមានបញ្ជិកាទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយនៅលើប្រអប់ថ្នាំមានបិទវីញែត លេខបញ្ជិកាត្រឹមត្រូវ ព្រោះមានប្រភេទដែលលក់ខុសច្បាប់ ដូចជាមានសំបកប្រអប់ពណ៌ក្រហមៗជាដើម៕”