គិតត្រឹមសប្តាហ៍ទី២៦ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah (១៧គ្រាប់) របស់ក្រុម Liverpool, កីឡាករ Diogo Jota (១២គ្រាប់) របស់ក្រុម Liverpool និងកីឡាករ Raheem Sterling (១០គ្រាប់) របស់ក្រុម Man City។
កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Alexander-Arnold (១០ដង) របស់ក្រុម Liverpool, កីឡាករ Mo Salah (៩ដង) របស់ក្រុម Liverpool, និងកីឡាករ Andrew Robertson (៨ដងស្មើនឹងកីឡាករ Jarrod Bowen របស់ West Ham និង Paul Pogba របស់ Man Utd) របស់ក្រុម Liverpool ។
ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៦៤គ្រាប់) Man City (៦៣គ្រាប់) និង Chelsea (៤៩គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich (៥៣គ្រាប់), Leeds (៥០គ្រាប់) និង Newcastle (៤៥គ្រាប់)។
ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៦៨កាត), Newcastle United (៥៩កាត), និង Man Utd (៥៦កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ David de Gea របស់ Man Utd (៩៦ដង), កីឡាករ Illan Maslier របស់ Leeds (៨៥ដង) និង Jose Sa របស់ Wolves (៨២ដង)។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕