×

ថ្ងៃនេះ កម្ពុជា​មាន​អ្នកជំងឺកូវីដ១៩​ស្លា ប់ ២នាក់ ខណៈ​រកឃើញ​អ្នកឆ្លង​ជំងឺប្រភេទអូមីក្រុង ៥៩៨នាក់ និង​ជាសះស្បើយ ៣៥៨នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទអូមីក្រុង ៥៩៨ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ២៦ នាក់ និងឆ្លងក្នុងសហគមន៍ ៥៧២ នាក់ ខណៈជាសះស្បើយ ៣៥៨ នាក់ និងមានករណីស្លាប់ថ្មី ២ នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៧.៥៧៥ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២១.១២៥ នាក់, ស្លាប់សរុបចំនួន ៣.០២២ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង