×

សារព័ត៌មាន​ចិន​បាន​បង្ហាញ​ស្ថានភាព Huang Xiaoming ទ្រហោយំ ខណៈ Angela Baby ទាមទារ​ការលែងលះ​ឱ្យបាន​ឆាប់បំផុត

ចិន៖ យោងតាមគេហទំព័រ Sohu បានចុះផ្សាយអត្ថបទមួយទាក់ទងនឹងស្ថានភាពរបស់តារាសម្តែងប្រុសលោក Huang Xiaoming កាលពីថ្ងៃទី១៩ ខែកុម្ភៈ ខណៈលោកកំពុងថតរឿង ពេលនោះAngela Baby បានទទូចទាមទារការលែងលះឱ្យបានឆាប់បំផុត ដែលនេះបណ្តាលឱ្យអារម្មណ៍របស់តារាប្រុសរូបនេះជ្រួលច្របល់ និងស្រែកទ្រហោយំយ៉ាងខ្លាំង។ Xiaoming បានស្រែកយំរួមជាមួយនឹងពាក្យថា “ខ្ញុំមិនអាចរក្សានាងបាន” ឃើញស្ថានភាពបែបនេះ អ្នកដឹកនាំរឿងក៏បានផ្អាកការថត និងលួងលោមលោកដែលកំពុងមានទុក្ខ។

ខណៈពេលដែលជីវិតអាពាហ៍ពិពាហ៍របស់តារាសម្តែងទាំង២ដែលបានស្រលាញ់គ្នាអស់រយៈពេល ១៣ឆ្នាំមកនេះ ក៏មានមតិមួយចំនួនបានលើកឡើងថា Xiaoming បានព្យាយាមជាខ្លាំងដើម្បីរក្សាចំណងស្នេហ៍ពួកគេ ប៉ុន្តែទីបំផុតការបែកបាក់នៅតែមិនអាចឃាត់បាន។ ទោះជាយ៉ាងណា សមីខ្លួនទាំង២មិនបានបង្ហាញមូលហេតុនៃការសម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍នេះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង