
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអំពាវនាវដល់អ្នកលក់ថ្នាំការពារកូវីដ១៩ ក៉ំឡើងថ្លៃ ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវសូមក្រសួងសុខាភិបាលពិនិត្យមើលថ្នាំណាដែលក្លែងក្លាយ ត្រូវទប់ស្កាល់ដើម្បីសុខសុវត្ថិភាពពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា អាកុលក៏អញ្ចឹងដែរ ត្រូវពិនិត្យមើលក៉ំឱ្យមានផលិតផលក្លែងក្លាយយកមកលក់ឱ្យពលរដ្ឋប្រើប្រាស់។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
ជាមួុយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា រាជរដ្ឋាភិបាល នឹងមិនបិទប្រទេសទៀតដោយសារតែកូវីដ១៩នោះទេ ។ យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យពលរដ្ឋត្រូវប្រឹងប្រយ័ត្នជានិច្ច ក៉ំប្រហែសឱ្យសោះ គោរព ៣ក៉ំ ៣ការពារ និងចាក់វ៉ាក់សាំង ។
សូមជំរាបថា បន្ទាប់ ពីការ ឆ្លងរាលដាល ខ្លាំងនូវ វីរុសកូវីដ១៩ អូមីក្រុង ចូលទៅក្នុងសហគមន៍ ប្រជាពលរដ្ឋ ចាប់ផ្តើម នាំគ្នាសម្រុកឈរតម្រង់ជួរដើម្បីទិញថ្នាំព្យាបាល ជំងឺកូវីដ១៩ ម៉ូណូពីរ៉ាវីល មិនថា នៅក្រសួង ប្រៃសនីយ៍ ឬនៅ ឱសថស្ថានឯកជន។ មានការលើក ឡើងពី ពលរដ្ឋថា តម្លៃលក់ថ្នាំម៉ូណូពីរ៉ាវីល នៅតាម កន្លែងឯកជនមានតម្លៃខ្ពស់៕