×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែបម្រើ​ការពារ Everton ផ្លាស់ទៅ CSKA Moscow ក្នុង​លក្ខខណ្ឌខ្ចីជើង​ដល់​ចប់​រដូវកាល

កីឡាករ Jean-Philippe Gbamin របស់ក្រុម Everton បានចូលរួមជាមួយក្រុម CSKA Moscow ក្នុងប្រទេសរុស្ស៊ី ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ខែឧសភា។

Gbamin បានចុះហត្ថលេខាជាមួយ Everton កាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមស្ករគ្រាប់ បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ២៥លានផោនជាមួយក្រុម Mainz នៃក្របខណ្ឌ Bundesliga ។ ទោះ ជា យ៉ាង ណា ខ្សែ បម្រើ ការពារ នៅកីឡដ្ឋាន Goodison Park មិន សូវ ជោគជ័យ ទេ។

គេបានបង្ហាញខ្លួននៅក្របខណ្ឌ Premier League ត្រឹមតែពីរលើកប៉ុណ្ណោះ ក្នុងរដូវកាលដំបូងនៃការមកដល់ Everton មុនពេលមានបញ្ហារបួសសរសៃពួរ។ បន្ទាប់មក Gbamin មិន បាន វិល មក វិញ ទេ រហូត ដល់ រដូវ កាល បន្ទាប់។

សរុបមក បាន Gbamin ដែលមានសញ្ជាតិកូឌីវ័រ បង្ហាញខ្លួនត្រឹមតែ ៨ដងប៉ុណ្ណោះសម្រាប់ក្រុម Everton ក្នុង៣រដូវកាល ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលការចាកចេញរបស់គេ នឹងត្រូវកើតឡើង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង