×

ថ្នាំ Molnupiravir ខុសច្បាប់ លក់​យ៉ាង​អនាធិបតេយ្យ​លើ​បណ្ដាញសង្គម ខណៈ​ក្រសួង​ព្រមាន​អ្នកប្រើប្រាស់​ពី​ផលប៉ះពាល់

ភ្នំពេញ៖ ខណៈជំងឺកូវីដ១៩ កំពុងបន្តរាតត្បាតនៅក្នុងសហគមន៍កម្ពុជា វាបានធ្វើឱ្យប្រជាពលរដ្ឋ ទាំងអ្នកឆ្លងនិងមិនទាន់ឆ្លង ស្វែងរកថ្នាំសម្រាប់ទុកលេបព្យាបាលដោយខ្លួនឯង។ គេសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានស្វែងរកទិញឱសថ Molnupiravir ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយខ្លះទៀត បានទិញពីអ្នកលក់លើបណ្ដាញសង្គមដែលគ្មានប្រភពច្បាស់លាស់។

ក្រសួងសុខាភិបាល ថ្មីៗនេះ បានប្រកាសថា ថ្នាំ Molnupiravir ដែលពុំមានលេខទិដ្ឋាការ ឬបញ្ជិកា ត្រឹមត្រូវពីក្រសួង កំពុងត្រូវបានផ្សព្វផ្សាយលក់យ៉ាងសកម្មនៅលើបណ្ដាញសង្គម។ ក្រសួងបញ្ជាក់ថា ការប្រើប្រាស់ឱសថខុសច្បាប់ អាចប៉ះចំឱសថក្លែងក្លាយ ដែលអាចបង្កការប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល នឹងចាត់វិធានការចំពោះជនណាដែលចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជិកា ដូចបង្ហាញខាងក្រោម ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង