×

ព្រះនាង​ដែល​ល្បីថា​មាន​សម្រស់​ដាច់គេ​ប្រចាំឌូបៃ កាន់តែ​ទាក់ទាញ​ពេល​ចូល​ដល់​វ័យជំទង់

ឌូបៃ៖ ព្រះនាង Shamma ត្រូវបានចាត់ទុកជាព្រះនាងដែលមានសម្រស់ស្រស់ស្អាតជាងគេនៅទីក្រុងឌូបៃ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ទោះជាយ៉ាងណា សម្រស់ស្រស់ស្អាតពីធម្មជាតិដែលទទួលបានការកោតសរសើរខ្លាំងផងនោះ ក៏មានមនុស្សជាច្រើនរិះគន់ថា ព្រះនាងមិនអាចរក្សាសម្រស់ស្រស់ស្អាតមួយនេះរហូតឡើយ នៅពេលដែលព្រះនាងធំពេញវ័យ សម្រស់ទាំងនេះនឹងប្រែប្រួលមិនខាន។

យ៉ាងណាមិញ ចូលដល់វ័យជំទង់ ១៦វស្សា ព្រះនាង Shamma បានធ្វើឱ្យគ្រប់គ្នាដែលធ្លាប់រិះគន់ភ្លឺភ្នែក ដោយមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែព្រះនាងថែមទាំងមានចំណេះដឹងពេញខ្លួន ថែមទាំងទំនួលខុសត្រូវខ្ពស់លើកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាព្រះនាងមួយអង្គរបស់ឌូបៃផងដែរ។

ទោះជាយ៉ាងណា ព្រះនាងត្រូវបានហាមឃាត់មិនឱ្យបង្ហាញវត្តមានលើបណ្តាញសង្គម ឬជាសាធារណៈឡើយ ដោយរូបភាពរបស់ព្រះនាងដែលគ្រប់គ្នាទទួលបាន គឺសុទ្ធសឹងទទួលបានពីខាងសារព័ត៌មានដែលបានផ្តិតក្នុងពេលមានកម្មពិធីប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង