តូក្យូ៖ ព្យុះព្រិល បានបោកបក់នៅភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃចន្ទ រហូតជើងហោះហើរចំនួន ១៨០ជើង ក៏ដូចជារថភ្លើងជិត ១១០០ជើង ត្រូវបានលុបចោលនៅទីក្រុង សាប៉ូរ៉ូ និងតំបន់ផ្សេងទៀតនៅហុកកៃដូ ប្រទេសជប៉ុន។
ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ព្រិល បានកើនឡើងដល់កម្រាស់ ៣០សង់ទីម៉ែត្រ ដែលព្យុះព្រិលនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវល្បឿនលឿន Hakodate-Esashi ដែលបណ្តាលឱ្យមនុស្ស ៨នាក់បានរងរបួស និងស្លាប់ម្នាក់។
គួរបញ្ជាក់ដែរថា ព្យុះព្រិលនេះ បានបោកបក់នៅតំបន់មួយចំនួនទៀតដូចជា ទីក្រុងរ៉ាស៊ូកម្រាស់ព្រិល បានកើនខ្ពស់រហូតដល់ ៧៦សង់ទីម៉ែត្រ ខណៈពេលដែលទីក្រុង យូហ្សាវ៉ា ព្រិលបានកើនឡើងដល់ ៦៤សង់ទីម៉ែត្រ៕