×

ប្លែកទៀតហើយ! ព្រះសង្ឃ ថៃ រៀបចំ ពិធីបុណ្យ សព មនុស្សចំបើង “លោកកូវីដអូមីក្រុង”

ថៃ៖ ព្រះសង្ឃ នៅ វត្តមួយ ក្នុង ខេត្ត Suphan Buri ភាគ កណ្តាល ប្រទេស ថៃ បាន រៀបចំ ពិធី បុណ្យ សព ដល់ មនុស្សចំបើង ដែល មាន ឈ្មោះ ថា “លោកកូវីដអូមីក្រុង (Mr. Covid Omicron)”។ អ្នកស្រុកថៃ ជឿថា ពិធីនេះអាចជួយការពារពីអំពើអាក្រក់ ដែលបង្កដោយកូវីដ១៩។

ប្រជាពលរដ្ឋថៃ មានការភ័យខ្លាច និងព្រួយបារម្ភចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងសហគមន៍របស់ពួកគេ និងបានព្យាយាមគ្រប់មធ្យោបាយដើម្បីកម្ចាត់ជំងឺនេះឱ្យឆ្ងាយ។ ក្រៅពីពាក់ម៉ាស និងចាក់វ៉ាក់សាំង ព្រះសង្ឃ និងអ្នកស្រុកក្នុងខេត្ត Suphan Buri ទាំងនេះ បានសម្រេចរៀបចំពិធីបុណ្យសពមនុស្សចំបើង ដោយសន្មតថាជំងឺនឹងរលាយបាត់ពីជីវិតជារៀងរហូត។

ពិធីនេះ ត្រូវបានរៀបចំនៅវត្តឧទុម ផា រ៉ា ម ដោយព្រះសង្ឃ និង អ្នក ស្រុក បាន ច្នៃ រូប ចំបើង ដោយ ស្លៀក ពាក់ ។ សេចក្ដីរាយការណ៍ថា មនុស្សចំបើងនេះមានអាយុ២ឆ្នាំ គឺជារយៈពេលចាប់តាំងពីជំងឺរាតត្បាត ហើយ “ថ្ងៃខែឆ្នាំកំណើត” គឺខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលជំងឺរាតត្បាតបានចាប់ផ្តើម។ វា ត្រូវ បាន គេ ដាក់ ក្នុង មឈូស ហើយ មាន ព្រះសង្ឃ សូត្រ មន្ត មុននឹងដាក់ចូលឡបូជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង