×

មន្ត្រីសុខាភិបាល៖ ជំងឺកូវីដ១៩​អូមីក្រុង មិនមែន​ជា​ជំងឺផ្ដាសាយ​ធម្មតា ផ្ដាសាយធំទេ

កោះកុង៖ មន្ត្រីជាន់ខ្ពស់សុខាភិបាលមួយរូប បានបញ្ជាក់ថា ជំងឺកូវីដ១៩ប្រភេទអូមីក្រុង មិនមែនជាជំងឺផ្តាសាយធម្មតា (Common Cold) ផ្ដាសាយធំ (Flu) នោះទេ ទោះបីជាវាមានកម្រិតស្រាលជាងក៏ដោយ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងបែបនេះថា មេរោគបំប្លែងថ្មីអូមីក្រុង (Omicron: BA.1, BA.2, BA.3) ចាប់ផ្ដើមវាយលុកក្នុងសហគមន៍ហើយ សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ (៣កុំ ៣ការពារ)។

លោកបន្តថា អូមីក្រុងនេះ ឆ្លងខ្លាំង (៨០% ទៅ ២០០%) ជាពិសេសការឆ្លងខ្ពស់ដល់កូនក្មេងតូចៗ ធៀបនឹងមេរោគបំប្លែងមុនៗ (Alpha, Delta…) ហើយអត្រាឈឺធ្ងន់សម្រាកពេទ្យ និងអត្រាមរណភាពនៅជាក្ដីកង្វល់ដដែលរបស់អង្គការសុខភាពពិភពលោក ជាពិសេសលើបុគ្គលដែលមានហានិភ័យសុខភាពស្រាប់៕

ប្រភព៖ Layson Hay

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង