
អ៊ុយក្រែន៖ ប្រទេសនានាដែលពឹងផ្អែកលើការផ្គត់ផ្គង់ថាមពល ស្រូវសាលី នីកែល និងសម្ភារប្រើប្រាស់ដ៏សម្បូរបែប ក្នុងតំបន់ អាចទទួលផលប៉ះពាល់ដោយសារការឡើងថ្លៃ។

បន្ទាប់ពីទទួលរងការវាយលុកដោយជំងឺរាតត្បាតកូវីដ១៩ ខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃ សេដ្ឋកិច្ចពិភពលោក នឹងប្រឈមនឹងការប៉ះពាល់មួយទៀត ដោយការប៉ះទង្គិចប្រដាប់អាវុធ នៅប្រទេសអ៊ុយក្រែន។

សូម្បីតែមុនពេលដែលវិមានក្រឹមឡាំង រុស្ស៊ី បានបញ្ជាឱ្យទាហានរបស់ខ្លួន ចូលទៅក្នុងទឹកដីផ្តាច់ខ្លួនរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទក៏ដោយ ក៏ភាពតានតឹង បានបង្កការប៉ះពាល់រួចទៅហើយ។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការសងសឹករបស់រុស្ស៊ី បានធ្វើភាគហ៊ុនធ្លាក់ចុះ ហើយជំរុញឱ្យតម្លៃឧស្ម័នកើនឡើង។

ការវាយប្រហារភ្លាមៗ ដោយកងទ័ពរុស្ស៊ី អាចបង្កឱ្យមានការកើនឡើងនៃតម្លៃថាមពល និងអាហារ អតិផរណា និងធ្វើឱ្យវិនិយោគិនភ័យខ្លាច ដែលគំរាមកំហែងដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចជុំវិញពិភពលោក។

ប្រទេសរុស្ស៊ី ដែលមានប្រជាជន ១៤៦លាននាក់ ជាឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំ ក៏ដូចជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃ ប្រេង ឧស្ម័ន និងវត្ថុធាតុដើមដែលធ្វើឱ្យរោងចក្ររបស់ពិភពលោកដំណើរការ៕

ប្រភព៖ The New York Times