
វៀតណាម៖ ប្រទេសវៀតណាម បានចាប់ផ្តើមជើងហោះហើរឡើងវិញ ទៅកាន់ទីក្រុង ម៉ានីល បាងកក ដូហា ឌូបៃ ក្វាងចូវ ហ្វ្រែងហ្វើត ហុងកុង អ៊ីស្តង់ប៊ុល គូឡាឡាំពួ ទីក្រុងឡុងដ៍ ម៉ូស្គូ ប៉ារីស រាជធានីភ្នំពេញ សាន់ហ្វ្រាន់ស៊ីស្កូ សេអ៊ូល សិង្ហបុរី ស៊ីដនី តៃប៉ិ តូក្យូ និងវៀងចន្ទន៍។

ក្រសួងដឹកជញ្ជូនវៀតណាម បានឱ្យដឹងថា គោលដៅចំនួន៨ទៀត មិនទាន់បានយល់ព្រមលើការហោះហើរឡើងវិញទេ រួមមាន ប្រ៊ុយណេ ហ្វាំងឡង់ ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ម៉ាកាវ មីយ៉ាន់ម៉ា និងស្វីស។
ប្រទេសវៀតណាម បានបញ្ចប់ការរឹតបន្តឹងទាំងអស់លើជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ បន្ទាប់ពីផ្អាកអស់រយៈពេលជិត ២ឆ្នាំ៕
