ថៃ៖ ស្របពេលដែលផ្ទះធំស្កឹមស្កៃសាងសង់ជិតរួច Baifern បានបង្ហាញអារម្មណ៍រំភើបរបស់នាងដែលជិតបានរើចូលរស់ជាមួយគ្រួសាររីករាយ បន្ទាប់ពីរស់នៅខុនដូអស់ជាច្រើនឆ្នាំ។ តារាស្រីរូបនេះបានឱ្យដឹងថា នាងមិនហ៊ានចំណាយប្រាក់ទិញរបស់ប្រណីតអ្វីឡើយ ដោយសារនាងមានក្តីស្រមៃចង់បានផ្ទះធំមួយសម្រាប់រស់នៅជាមួយគ្រួសារ ដែលពេលនេះនាងបានប្រមូលប្រាក់សន្សំទាំងអស់មកបំពេញក្តីស្រមៃបានតាមបំណងហើយ។
ផ្ទះដែលមានតម្លៃដល់ទៅជាង២លានដុល្លារនេះ Baifern បានខំប្រឹងសន្សំពីចំណូលដែលបានមកពីសិល្បៈទាំងស្រុង។ គួរបញ្ជាក់ដែរថា តារាស្រីដែលពោរពេញដោយទេពកោសល្យសិល្បៈនេះ ទទួលបានទីផ្សារខ្ពស់ក្នុងរង្វង់សិល្បៈដោយផលិតកម្មជាច្រើនចាប់អារម្មណ៍ទាក់ទងនាងឱ្យសម្តែងរឿងជាហូហែរ ព្រោះក្រៅពីមានសម្រស់គួរជាទីទាក់ទាញហើយនោះ នាងក៏មានសមត្ថភាពក្នុងសិល្បៈយ៉ាងលេចធ្លោផងដែរ៕