×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

៤ក្រុមទៀត ត្រៀម​នាំយក​រឿងប្លែកៗ​មកចែករំលែក​លើឆាក “CBS គុនខ្មែរ” សប្ដាហ៍ទី២​ថ្ងៃសុក្រនេះ!

កាលពីសប្ដាហ៍ទី១ បងប្អូន បានជួបរួចមកហើយនូវសមាសភាពមកពីពូល A ដែលមានចំនួន ៤ក្រុម ស្មើនឹង ៨រូប ព្រមទាំងគ្រូបង្វឹករបស់ក្រុមនីមួយៗ។ នៅក្នុងសប្ដាហ៍ទី២នេះ ទស្សនិកជន នឹងបានជួបជាមួយនឹងសមាសភាពពូល B វិញម្ដង ដែលពួកគាត់ នឹងឡើងមកបង្ហាញខ្លួន ជាមួយពិធីករ-ពិធីការនីរបស់យើង ដើម្បីពិភាក្សាពីប្រវត្តិរបស់ពួកគេ និងការត្រៀមខ្លួនសម្រាប់ការឡើងលើសង្វៀនប្រដាល់ “CBS គុនខ្មែរ” នៅសប្ដាហ៍ទីបន្តបន្ទាប់។

សម្រាប់សប្ដាហ៍នេះ លោកអ្នកនឹងបានជួបជាមួយ៖

– ក្រុម “កញ្ជ្រោង បូព៌ា” តំណាងដោយកីឡាករ ម៉ន វណ្ណនី (៥៤គ.ក) និង អេរ៉ាវ៉ាន់ ចាន់រាជ (៥៧គ.ក) បង្វឹកដោយលោក សរ សី

– ក្រុម “ឥន្ទ្រី អាគ្នេយ៍” តំណាងដោយកីឡាករ គឿម សុវណ្ណង៉ា (៥៤គ.ក) និង សូដា សូសែន (៥៧គ.ក) បង្វឹកដោយលោក ជ័យ ស៊ីណេត

– ក្រុម “ខ្យាដំរី ឧត្តរ” តំណាងដោយកីឡាករ ផល ស៊ីឡុង (៥៤គ.ក) និង ធន់ ស៊ីហុង (៥៧គ.ក) បង្វឹកដោយលោក ឈុត ឈុនលី

-ក្រុម “ខ្លាធំ ពាយ័ព្យ” តំណាងដោយកីឡាករ អេលីត ផានិត (៥៤គ.ក) និង ស៊ីន ថៃសាន់ (៥៧គ.ក) បង្វឹកដោយលោក ពេជ្រ អារុណ

ពិធីករ-ពិធីការិនីដ៏សំខាន់ទាំងបួនរូបរបស់យើង រួមមាន៖ លោក ស៊ីថូ ណាថាន់ លោក យ៉េន ម៉ៅ លោក សេន ប៊ុនថេន និង កញ្ញា ពេជ្រ ចរណៃ នឹងធ្វើឱ្យបរិយាកាសកម្មវិធីកាន់តែសប្បាយរីករាយជក់ចិត្ត ជាមួយនឹងសំណួរជាច្រើន ដែលបងប្អូនចង់ដឹង។

បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាកម្មវិធី CBS គុនខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផេកហ្វេសប៊ុក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ម៉ោង ៧យប់ដល់ម៉ោង ៩យប់។ ការប្រកួតដ៏កក្រើកនេះ គាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង