×

វីដេអូ​គ្រូបង្រៀន​នៅ​ឥណ្ឌូណេស៊ី​ដុតទូរសព្ទ​សិស្ស​ទាំងគ្រឿងៗ​កំពុង​ផ្ទុះការរិះគន់

ឥណ្ឌូណេស៊ី៖ វីដេអូមួយដែលគ្រូបង្រៀនបានបោះទូរសព្ទដៃស្មាតហ្វូនម្តងមួយគ្រឿងៗចូលទៅក្នុងធុងដែលភ្លើងកំពុងឆេះសន្ធោរសន្ធៅកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅបណ្តាញសង្គម។ តាមរយៈវីដេអូមួយនេះបានបង្ហាញឱ្យឃើញថា ទូរសព្ទដៃស្មាតហ្វូតទំនើបៗច្រើនគ្រឿងត្រូវបានគ្រូបង្រៀននៅសាលាមួយក្នុងប្រទេសឥណ្ឌូណេស៊ីដុតបំផ្លាញជាការដាក់ទណ្ឌកម្មដល់សិស្សដែលយកទូរសព្ទទៅសាលា។

សិស្សនៅទីនោះ បានត្រឹមឈរមើលគ្រូទម្លាក់ទូរសព្ទចូលភ្នក់ភ្លើងក្រោយពួកគេធ្វើខុសវិន័យ។ វីដេអូមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកខ្លះបានបញ្ចេញមតិគាំទ្រដល់ចំណាត់ការបែបនេះ ប៉ុន្តែក៏មានមតិមួយចំនួនបានរិះគន់ត្បិតពួកគេយល់ថា សម័យបច្ចេកវិទ្យាការប្រើប្រាស់ទូរសព្ទវាជារឿងធម្មតា ម៉្យាងទូរសព្ទមានគុណសម្បត្តិជួយដល់ការសិក្សាច្រើន មិនមែនគ្មានប្រយោជន៍ឡើយ។ គួរបញ្ជាក់ដែរថា គ្រាន់តែចំនួនអ្នកចូលផ្តល់មតិមានរហូតដល់ ៧k និងអ្នក Likes ៣៩,៤k ឯណោះ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង