សិង្ហបុរី៖ អ្នកគាំទ្ររបស់តារាសម្តែងសិង្ហបុរី Vivian Lai ដែលកំពុងទទួលការព្យាបាលភ្នែកកំពុងជាំដូចខ្លាឃ្មុំផេនដា ក្រោយពេលនាងចុះពីគ្រែក៏ជំពប់ជើងដួលបុកត្រូវជ្រុងគ្រែពាក់កណ្តាលអាធាត្របណ្តាលឱ្យត្រូវភ្នែកខាងឆ្វេងជាំមួយដុំ ប៉ុន្តែជាសំណាងដែលមិនរបួសដល់គ្រាប់ភ្នែក។ តាមការឱ្យដឹងពីគ្រូពេទ្យបានបញ្ជាក់ថា ស្ថានភាពរបួសមិនមានអ្វីគួរឱ្យបារម្ភឡើយ ដូចនេះត្រឹមចំណាយពេលព្យាបាល ១-២សប្តាហ៍នឹងអាចត្រលប់ទៅដូចដើមវិញហើយ។
គួរបញ្ជាក់ដែរថា Vivian Lai បានចែករំលែករូបភាពរបួសនៅក្នុង IG Story ដែលធ្វើឱ្យអ្នកគាំទ្រតារាស្រីវ័យ ៤៥ឆ្នាំរូបនេះមានការបារម្ភជាខ្លាំង តែទោះជាយ៉ាងណាគ្រប់គ្នាក៏បានធូរស្បើយអារម្មណ៍មកវិញនៅពេលដែលដឹងថា ស្ថានភាពមិនធ្ងន់ធ្ងរដែលអាចត្រលប់មកដូចដើមវិញក្នុងរយៈពេលខ្លី៕