×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ Liverpool មានសង្ឃឹម​អាច​ដណ្ដើមពាន EPL ជាមួយ Man City ក្រោយ​ឈ្នះ Leeds ៦-០

ក្រុម Liverpool បានកាត់បន្ថយគន្លាតពិន្ទុពីក្រុមកំពូលតារាង Manchester City មកនៅត្រឹម ៣ពិន្ទុ បន្ទាប់ពីជ័យជម្នះក្នុងការប្រកួតក្របខណ្ឌ Premier League ជាលើកទី៦ ជាប់ៗគ្នា ក្រោយបំបាក់ Leeds United នៅកីឡដ្ឋាន Anfield ដោយលទ្ធផល ៦-០ កាលពីយប់មិញ។

ក្រុមរបស់លោក Jurgen Klopp បានកម្តៅសាច់ដុំ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup នាចុងសប្ដាហ៍នេះ ជាមួយនឹងការលេងយ៉ាងលេចធ្លោដែលរួមបញ្ចូលគ្រាប់បាល់ចំនួន ៣គ្រាប់ក្នុង ២០នាទីដំបូង។

ពីរគ្រាប់នោះ បានមកពីការស៊ុតបាល់ប៉េណាល់ទីដោយ Mohamed Salah ដែលបានបង្កើតឱកាសឱ្យខ្សែការពារ Joel Matip សម្រាប់គ្រាប់បាល់ដំបូងរបស់គាត់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ផងដែរ។ Sadio Mane បន្ថែមពីរគ្រាប់ចុងម៉ោង ហើយ Virgil van Dijk រកបានដោយការតែតបាល់នៅម៉ោងបន្ថែម។

ជ័យជម្នះរបស់ Liverpool មានន័យថា ពួកគេមានគ្រាប់បាល់ចំណេញច្រើនជាងគូប្រជែងដណ្តើមពាន Man City ដែលពួកគេនឹងជួបគ្នានៅខែមេសា នៅកីឡដ្ឋាន Etihad ។

Liverpool ឥឡូវនេះគ្រាប់បាល់ចំណេញ ៥០ គ្រាប់ បើប្រៀបធៀបទៅនឹងរបស់ក្រុមរបស់លោក Pep Guardiola ដែលមាន ៤៦ គ្រាប់ ដោយក្រុមទាំងពីរបានលេង ២៦ប្រកួត។

គ្រូបង្វឹកក្រុមហង្សក្រហម លោក Klopp បាននិយាយថា៖ “វាគឺ ៣ពិន្ទុ [គម្លាតនៅលើកំពូល] រហូតដល់ចុងសប្តាហ៍ ហើយ Man City ប្រហែលជាឈ្នះ ហើយបន្ទាប់មកវានឹងមាន ៦ពិន្ទុវិញ។ ប្រសិនបើយើងឈ្នះការប្រកួតទាំងអស់របស់យើង យើងនឹងមានឱកាស។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង