×

ពិធីករ​ជើងចាស់​២រូប បង្ហើប​រឿង​របស់លោក ផុន ផាន់ណា និង​រូបមន្ត​ក្នុង​កម្មវិធី CBS គុនខ្មែរ

ភ្នំពេញ៖ លោក ស៊ីថូ ណាថាន់ និង លោក យ៉េន ម៉ៅ ពិធីករឆ្នើមជើងចាស់ទាំងពីរនាក់នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានរឿងរ៉ាវចំនួន ២ ដែលចង់ចែករំលែកទៅកាន់លោកអ្នក ដែលស្នេហាវិស័យប្រដាល់គុនខ្មែរ ពិសេសលោកអ្នកដែលកំពុងតាមដានកម្មវិធីថ្មីរបស់ស្ថានីយទូរទស្សន៍ CTN ពោលគឺ “CBS គុនខ្មែរ”។

លោក ស៊ីថូ ណាថាន់ បានបង្ហើបបែបនេះថា៖ “ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ដើម្បីពន្យល់ទស្សនិកជននូវរូបមន្តប្រកួតដែលវ៉ៃសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមផង។ វ៉ៃមួយប្រកួត បានពិន្ទុពីរបែបផ្សេងគ្នា។”

លោក យ៉េន ម៉ៅ បានប្រាប់រឿងមួយដែរថា៖ “លោកគ្រូ ផុន ផាន់ណា ដែលដឹកនាំក្រុម ទន្សោងទក្សិណ ( ឡុង អាឆើត និង ប៊ន ពន្លឹក) ប្រកួតនៅថ្ងៃបើកឆាក បានឱ្យដឹងថា លោកធ្លាប់មានវិប្បដិសារីម្តងហើយកាលនៅជាកីឡាករ ដោយបានរបូតខ្សែក្រវាត់ឱ្យទៅ ពុទ្ធ ឆាយរិទ្ធី។ ដូច្នេះហើយលោកនិងយកការឈឺចាប់ទាំងអស់នេះ ដើម្បីជួយឱ្យកូនក្រុមរបស់លោកដណ្តើមយកខ្សែក្រវាត់ និង លុយសន្សំពិន្ទុ ៥០០០ដុល្លារឱ្យបានក្នុងកម្មវីធី CBS គុនខ្មែរ។”

CBS គុនខ្មែរ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងផេកហ្វេសប៊ុក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ម៉ោង ៧យប់ដល់ម៉ោង ៩យប់។ ការប្រកួតដ៏កក្រើកនេះ គាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង