×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ប្រទេសថៃ តម្រូវឱ្យ​អ្នកដំណើរ​អន្តរជាតិ​ធ្វើតេស្តរហ័ស​តែប៉ុណ្ណោះ និង​បន្ថយ​ថ្លៃធានារ៉ាប់រង

ថៃ៖ រដ្ឋាភិបាលថៃ បានបន្ធូរបន្ថយលក្ខខណ្ឌតម្រូវសម្រាប់ការមកដល់របស់អ្នកដំណើរអន្តរជាតិ ដោយជំនួសពីការធ្វើតេស្តម៉ាស៊ីន PCR ជំនួសវិញដោយការធ្វើតេស្តអង់ទីហ្សែន (ATK) និងកាត់បន្ថយថ្លៃធានារ៉ាប់រងសុខភាពសម្រាប់ភ្ញៀវបរទេសពី ៥ម៉ឺនដុល្លារ មកត្រឹម ២ម៉ឺនដុល្លារ។

វិធានការបន្ធូរបន្ថយត្រូវ ត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ នៅក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ១៩ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចារ។

ចាប់ពីថ្ងៃទី១ ខែមីនា ការធ្វើតេស្ត PCR ទីពីរដែលតម្រូវដោយគម្រោង Test & Go នៅថ្ងៃទី៥ នឹងត្រូវបានលុបចោល ហើយជំនួសដោយការធ្វើតេស្តរហ័ស ATK ។

ភ្ញៀវអន្តរជាតិ តម្រូវឱ្យកក់កន្លែងស្នាក់នៅ នៃគម្រោង SHA Extra Plus មួយយប់នៅថ្ងៃមកដល់។ ឯកសារផ្សេងៗ មានដូចជា ព័ស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងលទ្ធផលតេស្ត PCR អវិជ្ជមានមិនលើសពី ៧២ម៉ោងមុនពេលធ្វើដំណើរទៅប្រទេសថៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង