×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Liverpool ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ថ្មី បង្កើន​ចំណូល​ដល់ ២១៧លានផោន

Liverpool បានពង្រឹងផ្នែកពាណិជ្ជកម្មរបស់ខ្លួនសម្រាប់រដូវកាលនេះ បន្ទាប់ពីក្រុមហង្សក្រហម បានចុះហត្ថលេខាជាមួយដៃគូថ្មី។

ក្រុមហ៊ុន Wasabi Technologies ដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន សហរដ្ឋអាមេរិក បានចូលមកជាដៃគូ Clould storage របស់ Liverpool ខណៈក្រុមហ៊ុន EA Sports បានពង្រីកភាពជាដៃគូជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយ។

កិច្ចព្រមព្រៀងទាំងពីរនេះ នឹងជំរុញផ្នែកហិរញ្ញវត្ថុបន្ថែមទៀត បន្ទាប់ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ និងផ្តល់នូវកំណើនជាបន្តបន្ទាប់ ជាមួយនឹងប្រាក់ចំណូលពាណិជ្ជកម្មរបស់ពួកគេកើនឡើងចំនួន ២៩លានផោន ធ្វើឱ្យចំណូលគិតពីឆ្នាំមុនឡើងដល់ ២១៧ លានផោន ជាមួយនឹងកិច្ចព្រមព្រៀងបានឈានដល់។ Liverpool គ្រោងនឹងប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេ សម្រាប់យុទ្ធនាការ ២០២០-២១ នៅប៉ុន្មានសប្តាហ៍ខាងមុខ។

ជាមួយនឹងការវិលត្រឡប់របស់អ្នកគាំទ្រមកកីឡដ្ឋានវិញ ក្រុមហង្សក្រហម បានប្រាក់ពីសិទ្ធិប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២២ និងការចូលរួមប្រកួតពានរង្វាន់ Champions League ដែលរកចំណូលបានកាន់តែច្រើនឡើង ម្ចាស់គ្រប់គ្រង Fenway Sports Group របស់ Liverpool ទំនងជាអាចរកចំណូលកំណត់ត្រា ក្នុងរយៈពេលពីររដូវកាលបន្ទាប់ ដែលនឹងលើសពីតួលេខរដូវកាល២០១៨-១៩ ដែលពួកគេឈ្នះ Champions League ដែលរកបាន ៥៣៣ លានផោន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង