×

ក្មេងប្រុសម្នាក់​អាយុ​ទើបតែ​១២ឆ្នាំ ប៉ុន្តែ​កម្ពស់​វិញ​លូតខ្ពស់​ជិត២ម៉ែត្រ

ចិន៖ ដោយសារតែឪពុកមានកម្ពស់ ១,៨៣សង់ទីម៉ែត្រ និងម្តាយមានកម្ពស់ ១,៧០សង់ទីម៉ែត្រ ទើបបានជាក្មេងប្រុសម្នាក់មានកម្ពស់ខ្ពស់រហូតដល់ ១,៩១សង់ទីម៉ែត្រឯណោះក្នុងអាយុទើបតែ១២ឆ្នាំ។

ក្មេងប្រុសម្នាក់នេះមានឈ្មោះ Zhang ជាសិស្សថ្នាក់ទី៦ នៅខេត្តចឺជាំង ដែលឪពុកម្តាយគេបានឱ្យដឹងថា នៅពេលកើតមក Zhang មានប្រវែង ៥៦សង់ទីម៉ែត្រ ដែលខុសពីក្មេងទើបកើតឯទៀតដែលមានប្រវែងជាទូទៅត្រឹម ៤៩-៥១ សង់ទីម៉ែត្រប៉ុណ្ណោះ។

ម្តាយរបស់ Zhang បានបន្ថែមថា អ្វីដែលធ្វើឱ្យគាត់ពិបាកនោះគឺការរកទិញស្បែកជើង ដែលត្រូវធ្វើការបញ្ជាទិញពីក្រៅប្រទេសមកវិញ ហើយកម្ពស់កូនប្រុសរូបនេះដែរគឺតែងលូត ១០សង់ទីម៉ែត្ររៀងរាល់ឆ្នាំ។ គួរបញ្ជាក់ដែរថា Zhang មានចំណូលចិត្តលេងបាល់បោះដោយក្នុងមួយសប្តាហ៍ Zhang ចំណាយពេលលេង៥ថ្ងៃ ហើយក្នុងមួយថ្ងៃគឺមានរយៈពេល២ម៉ោង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង