ថៃ៖ ក្រុមជនខិលខូច ចំនួន ៧នាក់ បានបន្លំខ្លួនជាព្រះសង្ឃ និងមានលាក់កូនកាំបិតតាមខ្លួន ដើម្បីទារប្រាក់សុទ្ធពីប្រជាពលរដ្ឋ នៅខេត្តរ៉ាយ៉ុង ប្រទេសថៃ។
សមត្ថកិច្ចថៃ បានរកឃើញថា បុរស ៧នាក់នេះ បានពាក់ស្បង់ចីពរ ក្លែងជាព្រះសង្ឃ និងបានកោរ សក់ ដើម្បី បោក ប្រាស់ ប្រជា ពលរដ្ឋ។ ពួកគេ មិនមានកាន់លិខិតសម្គាល់ខ្លួនជាព្រះសង្ឃនោះទេ។
លើកលែងតែ បុរស ម្នាក់ ក្នុង ចំណោម បុរសទាំងនោះ មាន ឯកសារបញ្ជាក់ជាព្រះសង្ឃ ប៉ុន្តែគេបានទិញពីព្រះសង្ឃពិតមួយអង្គ តម្លៃ ៥០០០បាត (១៥៥ ដុល្លារ)។ ក្នុងស្បង់ចីពរ របស់ ពួកគេ ក៏ មាន កាំបិត ចំនួន ពីរ ខ្សែកថាក្លែងក្លាយ និង លុយ ដែល ប្រមូល បាន ពី ប្រជាពលរដ្ឋ។ ពួកគេ នឹងត្រូវប្រឈមមុខចំពោះច្បាប់៕