
ហុងកុង៖ តារាសម្តែង Lee Kwok Lun ធ្លាប់ទទួលបានរហ័សនាមជាតារាដែល Lived លក់ផលិតផលអន់ជាងគេដែលលោកបាន Lived លក់ផលិតផលដល់ ៨ ម៉ោងឯណោះ ប៉ុន្តែចុងក្រោយគ្មានអ្នកគាំទ្រ និងអ្នកជួយទិញឡើយ។

រីឯកាលពីពេលថ្មីៗនេះផងដែរ តារាសម្តែងជើងចាស់រូបនេះបានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសអ្នកដែលមិនចូលចិត្តលោកប្តូរមកជាអាណិតវិញដោយសារវីដេអូមួយដែលលោកបានផុសនៅតិចតុក ស្រក់ទឹកភ្នែកនិយាយថា លោកពិតជានឹកផ្ទះ និងនឹកម្ហូបស្នាដៃម៉ាក់ជាខ្លាំង។
ជាក់ស្តែង វីដេអូមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែទីបំផុតបានប្រែក្លាយជាការសម្តែងទៅវិញ។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថា ការពិតវីដេអូនេះគឺជាការសម្តែងដោយសារការកំពុងពេញនិយមនៅលើតិកតុកឱ្យសម្តែងរឿងកំសត់ និងស្រក់ទឹកភ្នែកភ្លាមៗ ដូចនេះលោកគ្រាន់តែលេងទៅតាមនោះប៉ុណ្ណោះ។
បន្ទាប់ពីបានបកស្រាយចំពោះវីដេអូនេះរួចមក អ្នកគាំទ្រមួយចំនួនបានកោតសរសើរចំពោះទេពកោសល្យសម្តែងរបស់លោកទៅវិញ។ គួរបញ្ជាក់ដែរថា ទាក់ទងការ Live លក់ផលិតផលលោកបានឱ្យដឹងថា ប្រសិនគេផ្តល់ឱកាសឱ្យលោកម្តងទៀតលោកនឹងមិន Live វារហូតដល់៨ម៉ោងទៀតឡើយ៕
