×

មិនដឹង​យ៉ាងណា​យ៉ាងណី! Tangmo ធ្លាក់ទឹកទន្លេ​តាំងពីម៉ោង ៨យប់មិញ​នៅមិនទាន់​រកឃើញ​នៅឡើយ

ថៃ៖ ខណៈពេលដែល Tangmo បានជិះទូកកម្សាន្តជាមួយមិត្តភក្តិមួយក្រុម នាងបានជួបឧប្បត្តិហេតុធ្លាក់ចូលទន្លេចៅផាយ៉ា នៅវេលាម៉ោង ៨យប់ថ្ងៃទី២៤ ខែកុម្ភៈ។ យ៉ាងណាមិញ បើតាមការឱ្យដឹងពីបណ្តាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា នៅពេល Tangmo ធ្លាក់ទឹកភ្លាមៗ មិត្តភក្តិនាងមិនបានទាក់ទងទៅក្រុមសង្គ្រោះឱ្យមកអន្តរាគមន៍ឡើយ ផ្ទុយទៅវិញពួកគេបានព្យាយាមរកដោយខ្លួនឯងទៅវិញ។

រហូតដល់ម៉ោង១១យប់ ទើបមានការឆោឡោឱ្យដឹង ពេលនោះក្រុមសង្គ្រោះ ក៏ដូចជាសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុភ្លាម។ មកទល់ពេលនេះ តារាស្រី Tangmo នៅមិនទាន់រកឃើញវិញនៅឡើយ ហើយក្រុមគ្រួសារ និងអ្នកគាំទ្របារម្ភពីសុវត្ថិភាពនាងជាខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង