×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សប្ដាហ៍ទី២ “CBS គុនខ្មែរ” កាន់តែ​ពិសេស​ថែមទៀត នឹង​ចាក់ផ្សាយ​នាយប់នេះ​នៅ CTN

យ៉ាងណាហើយបន្ទាប់ពីបានទស្សនាកម្មវិធី “CBS គុនខ្មែរ” កាលពីសប្ដាហ៍ទី១? លោកអ្នកប្រាកដជាជក់ចិត្ត និងប្លែកអារម្មណ៍ជាមួយនឹងកម្មវិធីដ៏ថ្មីសន្លាងមួយនេះ ដែលមិនធ្លាប់មានពីមុនមកឡើយនៅក្នុងប្រទេសកម្ពុជា។ ពិសេសយើងសង្កេតឃើញថា ប្រិយមិត្តបានចូលរួមទស្សនាជាង ១០០K នៅលើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ។

“CBS គុនខ្មែរ” នឹងវិលត្រឡប់មកវិញ នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ៧ ដល់ ៩យប់ ដោយបងប្អូនអាចទស្សនាបានតាមរយៈកញ្ចក់ទូរទស្សន៍ CTN ផងដែរ។ មិនថា លោកអ្នកជាអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ ឬមិនមែនជាអ្នកចូលចិត្តទស្សនាប្រដាល់ក្ដី ក៏លោកអ្នក អាចទស្សនាកម្មវិធីនេះបាន ដោយសារក្រៅពីការប្រកួតលើសង្វៀនហើយនោះ យើងក៏គាស់កកាយពីរឿងរ៉ាវក្រៅឆាក និងខ្សែជីវិតពិតរបស់កីឡាករ និងគ្រូបង្វឹកនីមួយៗ ដែលជារសជាតិថ្មី មិនធ្លាប់មានពីមុនមកសម្រាប់កម្មវិធីប្រដាល់។

នៅរាត្រីនេះ លោកអ្នកនឹងបានជួបជាមួយ កីឡាករ និងគ្រូបង្វឹក នៃក្រុមចំនួន៤ទៀត រួមមាន៖ ក្រុម “កញ្ជ្រោង បូព៌ា” តំណាងដោយកីឡាករ ម៉ន វណ្ណនី (៥៤គ.ក) និង អេរ៉ាវ៉ាន់ ចាន់រាជ (៥៧គ.ក) បង្វឹកដោយលោក សរ សី, ក្រុម “ឥន្ទ្រី អាគ្នេយ៍” តំណាងដោយកីឡាករ គឿម សុវណ្ណង៉ា (៥៤គ.ក) និង សូដា សូសែន (៥៧គ.ក) បង្វឹកដោយលោក ជ័យ ស៊ីណេត, ក្រុម “ខ្យាដំរី ឧត្តរ” តំណាងដោយកីឡាករ ផល ស៊ីឡុង (៥៤គ.ក) និង ធន់ ស៊ីហុង (៥៧គ.ក) បង្វឹកដោយលោក ឈុត ឈុនលី និង ក្រុម “ខ្លាធំ ពាយ័ព្យ” តំណាងដោយកីឡាករ អេលីត ផានិត (៥៤គ.ក) និង ស៊ីន ថៃសាន់ (៥៧គ.ក) បង្វឹកដោយលោក ពេជ្រ អារុណ ។

ជាមួយគ្នានេះ ពិធីករ-ពិធីការិនីដ៏សំខាន់ទាំងបួនរូបរបស់យើង រួមមាន៖ លោក ស៊ីថូ ណាថាន់ លោក យ៉េន ម៉ៅ លោក សេន ប៊ុនថេន និង កញ្ញា ពេជ្រ ចរណៃ នឹងធ្វើឱ្យបរិយាកាសកម្មវិធីកាន់តែសប្បាយរីករាយ ជាមួយនឹងសំណួរជាច្រើន ដែលបងប្អូនចង់ដឹង។

កុំភ្លេចរង់ចាំទស្សនាកម្មវិធី CBS គុនខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ CTN និងផេកហ្វេសប៊ុក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ម៉ោង ៧យប់ដល់ម៉ោង ៩យប់។ ការប្រកួតដ៏កក្រើកនេះ គាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង