×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងថ្មី​ប្រភេទអូមីក្រុង ៤៧៩នាក់ ជាសះស្បើយ ៥០៣នាក់ និង​អ្នកស្លា ប់១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ៤៧៩នាក់ ក្នុងនោះករណីនាំចូលចំនួន ២៦នាក់ និងឆ្លងក្នុងសហគមន៍ ៤៥៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៥០៣នាក់ និងអ្នកស្លាប់១នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៩.០៧៨នាក់, អ្នកជាសះស្បើយសរុបចំនួន១២២.៣៨០នាក់, ស្លាប់សរុបចំនួន ៣.០២៧នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង