×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

វីរបុស​របស់ Arsenal ថា ក្លិប​គួរតែ​សម្លឹងខ្ពស់​ជាង​ចំណាត់ថ្នាត់លេខ៤

វីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Lee Dixon អះអាងថា ក្លិបរបស់គាត់គួរតែផ្តោតលើក្រុមលេខ ៣ Chelsea ជាជាងដេញតាមក្រុមលេខ៤ Manchester United បន្ទាប់ពីបានយកឈ្នះក្រុម Wolves ចុងម៉ោង ២-១ នៅកីឡដ្ឋាន Emirate ។

Alexandre Lacazette បានស៊ុតឱ្យអ្នកចាំទី Jose Sa បង្កកំហុសចូលទីខ្លួនឯងនៅក្នុងម៉ោងបន្ថែម ខណៈក្រុមកាំភ្លើងធំ បានវាយបកតាមពីក្រោយ ដើម្បីផ្តួលក្រុម Wolves របស់អ្នកចាត់ការ Bruno Lage ដើម្បីបន្ថយគម្លាតមកត្រឹមមួយពិន្ទុពីចំណាត់ថ្នាក់កំពូលទាំង៤។

ក្រុមភ្ញៀវ បាននាំមុខតាមរយៈការស៊ុតបាល់បញ្ចូលទីក្នុងតង់ទី១ របស់ Hwang Hee-chan ប៉ុន្តែពីរគ្រាប់ក្នុងដប់នាទីចុងក្រោយ របស់ Arsenal បានធ្វើឱ្យក្រុមកាំភ្លើងធំ ទទួលបាន ៣ពិន្ទុដ៏មានតម្លៃ។

Arsenal កំពុងឈរនៅលេខ៥ ក្នុងក្របខណ្ឌ Premier League ខ្វះមួយពិន្ទុពីក្រុមលេខ៤ Manchester United ប៉ុន្តែមានពីរប្រកួតក្នុងដៃ។

លោក Dixon បាននិយាយក្នុងកមវិធីមួយថា៖ “ប្រសិនបើខ្ញុំនៅក្នុងបន្ទប់ស្លៀកពាក់របស់ Arsenal ឥឡូវនេះ ខ្ញុំមិនសម្លឹងមើល Man United ទេ តែខ្ញុំកំពុងសម្លឹងមើល Chelsea វិញ”។

“'(អតីតប្រធានក្រុម) Tony Adams នឹងនិយាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា ‘អ្នកដឹងទេ? បំភ្លេច Man United ទៅ យើងនឹងដេញតាម Chelsea វិញ។’

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង