ថៃ៖ ក្រសួងសុខាភិបាលថៃ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំ Favipiravir ប្រឆាំងមេរោគសម្រាប់អ្នកជំងឺកូវីដ១៩ រួមទាំង អ្នកជំងឺ ដែលមានរោគសញ្ញា ស្រាល ឬគ្មានរោគសញ្ញា។
ទោះជាយ៉ាងណា រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃ ថា ថ្នាំ Favipiravir ត្រូវបានផ្តល់ឱ្យអ្នកជំងឺកូវីដ១៩ លុះត្រាតែចាំបាច់។ អាជ្ញាធរថៃ ក៏បានព្រមានពីផលប៉ះពាល់នៃថ្នាំដែលអាចបណ្តាលឱ្យរលាកថ្លើម ឬផ្លាស់ប្តូរពណ៌ភ្នែកទៅជាពណ៌ខៀវ (ក្នុងករណីកម្រ) ហើយវាត្រូវបានណែនាំមិនឱ្យប្រើវារួមគ្នាជាមួយឱសថបុរាណ ជីរ៉េតតាបៃតង (Green Chiretta)។
លោក Kiattiphum Wongrajit រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ បាននិយាយថា ថ្នាំ Favipiravir នឹងត្រូវបានផ្តល់ជូនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ លោកបន្តថា មានការយល់ច្រលំថា អ្នកជំងឺកូវីដ១៩គ្រប់រូបត្រូវលេបថ្នាំ Favipiravir ។
លោក Kiattiphum បានបន្ថែមថា អ្នកជំងឺគួរតែយល់ថា ថ្នាំមិនមែនជាអាហារសម្រន់ទេ ដោយសារតែផលប៉ះពាល់របស់វា។ មានតែអ្នកជំងឺដែលមានរោគសញ្ញាកម្រិតមធ្យម និងធ្ងន់ជាងនេះប៉ុណ្ណោះ ដែលគួរទទួលការព្យាបាលដោយថ្នាំនេះ ហើយគេមិនគួរទទួលទានថ្នាំ ជីរ៉េតតាបៃតង ឬ “Fah Talai Jone (ជាភាសាថៃ)” ជាមួយថ្នាំ Favipiravir នោះទេ។
រដ្ឋលេខាធិការរូបនេះ បាននិយាយថា អ្នកជំងឺភាគច្រើនដែលឆ្លងមេរោគអូមីក្រុង មិនមានរោគសញ្ញាច្រើនទេ ដូច្នេះរាងកាយរបស់ពួកគេអាចជាសះស្បើយដោយខ្លួនឯងបាន។ អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្ត លោក Nattapong Wongwiwat ក៏បានបន្ថែមថា រោគសញ្ញាកូវីដ១៩ ឥឡូវនេះ គឺស្រដៀងទៅនឹងគ្រុនក្តៅធម្មតា ខុសពីប្រភេទដែលតា៕
ប្រភព៖ Khaosod