×

អ្នកណាមិនភ័យ ទៅ​បោះតង់លេង បែរភ្ញាក់​កណ្តាលអាធ្រាត្រ ឃើញ​ក្រពើយក្ស​ជាច្រើនក្បាល​នៅពីមុខតង់​បែបនេះ

ប្រេស៊ីល៖ បុរសជនជាតិប្រេស៊ីលម្នាក់ ដែលមានចំនួន Followers ជាង១លាននាក់ បានផុសវីដេអូមួយដែលលោកបានទៅបោះតង់ តែពេលក្រោកពាក់កណ្តាលអាធ្រាត្រ បែរជាឃើញក្រពើយក្សជាច្រើនក្បាលនៅមុខតង់របស់លោកមិនដឹងមកពីណា និងតាំងពីពេលណានោះឡើយ។ ស្ថានភាពពេលនោះឃើញហើយពិតជារន្ធត់ ប៉ុន្តែជាសំណាងដែលលោកគ្មានគ្រោះថ្នាក់អ្វីកើតឡើយ។

ពីវីដេអូដែលមើលទៅគួរឱ្យតក់ស្លត់ក៏ពិតមែន ប៉ុន្តែអ្នកគាំទ្ររបស់បុរសរូបនេះ បាននាំគ្នានិយាយលេងថា ដោយសារក្រពើចង់បោះតង់ដែរ ទើបនាំគ្នាទៅទីនោះ។ យ៉ាងណាមិញ ប្រសិនជាអ្នកចូលចិត្តបោះតង់ជួបស្ថានភាពបែបនោះ អ្នកទាំងអស់គ្នានឹងមានអារម្មណ៍បែបណាទៅ? ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(តំណភ្ជាប់ វីដេអូ)

https://vt.tiktok.com/ZSe34BNyJ/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង