×

ប្រទេសថៃ និង​វៀតណាម គ្រោង​ជម្លៀស​ពលរដ្ឋខ្លួន ពី​ប្រទេសអ៊ុយក្រែន

អ៊ុយក្រែន៖ កាសែតវៀតណាម បានចុះផ្សាយថា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach បានប្រកាសក្នុងសប្តាហ៍នេះថា បុគ្គលិកស្ថានទូតវៀតណាមនៅអ៊ុយក្រែន ត្រូវបានជម្លៀសទៅកាន់លេណដ្ឋានក្រោមដី ខណៈដែលភាពតានតឹង បានកើនឡើងនៅក្នុងរដ្ឋធានីកៀវ។

ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះពលរដ្ឋវៀតណាម នៅអ៊ុយក្រែន ដោយលើកឡើងថា ការរក្សាភាពនៅនឹងកន្លែងនាពេលនេះ គឺជាជម្រើសដែលមានសុវត្ថិភាពបំផុត ខណៈដែលស្ថានភាពកំពុងវិវឌ្ឍកាន់តែអាក្រក់។

ជាមួយគ្នានេះ កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា ក្រសួងការបរទេសថៃ កំពុងរៀបចំផែនការជម្លៀសពលរដ្ឋថៃ ចំនួន ២៥០ នាក់ដែលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន តាមជើងហោះហើររបស់ខ្លួន ទៅកាន់ទីក្រុង Lviv ប្រទេសប៉ូឡូញ ចម្ងាយប្រហែល ៥៤០ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។

បច្ចុប្បន្ន ការ ធ្វើ ដំណើរ តាម អាកាស ស៊ីវិល ក្នុង ប្រទេស អ៊ុយក្រែន មិន ត្រូវបានអនុញ្ញាតនោះទេ។ ឥទ្ធិពលសេដ្ឋកិច្ចនៃស្ថានការណ៍នៅអ៊ុយក្រែន នឹងបង្កឱ្យតម្លៃប្រេងនៅតែបន្តកើនឡើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង