
អាមេរិក៖ បន្ទាប់ពីព្រះនាងជប៉ុន Mako បានសម្រេចចិត្តបោះបង់ឋានៈជាព្រះនាងដើម្បីរៀបការជាមួយរាស្ត្រសាមញ្ញ Kei Komuro រួចមក អ្នកទាំង២ក៏បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក និងស្នាក់នៅក្នុង Apartment មួយនៅទីនោះដោយសារ Komuro ត្រូវធ្វើការ ក៏ដូចជាត្រូវប្រលងធ្វើមេធាវីជាលើកទី២ក្រោយធ្លាក់ម្តងរួចមកហើយកាលពីខែ កក្កដា ឆ្នាំ២០២១។

យ៉ាងណាមិញ មហាជននាំគ្នាបារម្មណ៍ពីព្រះនាង Mako ជាខ្លាំងក្រោយ Komuro ប្រលងចូលធ្វើមេធាវីធ្លាក់ម្តងរួចមក ព្រោះគ្រប់យ៉ាងគឺត្រូវពឹងផ្អែកលើការងារជាមេធាវីរបស់ Komuro សម្រាប់ជីវភាពតទៅពេលខាងមុខ។

រហូតមកដល់ពេលនេះ Komuro បានចាប់ផ្តើមប្រលងជាលើកទី២ហើយដោយរូបភាពរបស់លោកត្រូវបានប្រមាញ់ពេលកំពុងធ្វើដំណើរតាមផ្លូវទៅប្រលង។ មិនដឹងថា លទ្ធផលលើកនេះ Komuro អាចទទួលបានជោគជ័យឬយ៉ាងណាឡើយ។ ទោះជាយ៉ាងណា គ្រប់គ្នាក៏បានជូនពរលោកឱ្យទទួលបានលទ្ធផលល្អផងដែរ៕
