×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងថ្មី​ប្រភេទ​អូមីក្រុង ៣៧២នាក់ ជាសះស្បើយ ៤៧៦នាក់ និងគ្មាន​អ្នកស្លា ប់នោះទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ៣៧២នាក់ ក្នុងនោះករណីនាំចូលចំនួន ២៨នាក់ និងឆ្លងក្នុងសហគមន៍ ៣៤៤នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤៧៦នាក់ និងគ្មានករណីស្លាប់ថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៩.៩២០នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៣.៣៥៣នាក់, ស្លាប់សរុបចំនួន ៣.០៣២នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង