×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

លោកសុខ រ៉ាស៊ី ប្រកាស​ត្រូវការ​ឈាមបន្ទាន់​ក្រោយ​ស្ថានភាព​ជំងឺ​បងប្រុសលោក អៀង ចេនឡា កាន់តែ​គួរឱ្យ​ព្រួយបារម្ភ

ភ្នំពេញ៖ លោក អៀង ចេនឡា ដែលគ្រប់គ្នាបានដឹងហើយថា លោកជាតារាសម្តែង តារាកំប្លែងមួយរូបដែលតែងមានវត្តមានក្នុងភាពយន្ត និងកម្មវិធីជាច្រើនកន្លងមក កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ដោយសារជំងឺរលាកស្រោមខួរក្បាល ដែលបានធ្វើទុក្ខបុកម្នេញលោកអស់មួយរយៈពេលធំមកហើយ។

យ៉ាងណាមិញ ស្ថានភាពជំងឺរបស់តារាប្រុសរូបនេះ កាន់តែធ្ងន់ធ្ងរឡើងហាក់មិនស្រាកស្រាន្តបន្តិចឡើយ។ ជាក់ស្តែងលោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា កំពុងប្រកាសត្រូវការឈាមជាបន្ទាន់រហូតដល់៦កំប្លោក ដើម្បីសង្គ្រោះជីវិតបងប្រុសរបស់លោក។

គួរបញ្ជាក់ដែរថា លោកអៀង ចេនឡា បានតស៊ូក្នុងការងារសិល្បៈមិនឈប់ បើទោះជាលោកកំពុងធ្លាក់ខ្លួនឈឺយ៉ាងណាក៏ដោយ ប៉ុន្តែពេលនេះដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំងពេក ទើបធ្វើឱ្យតារាប្រុសរូបនេះ បានត្រឹមគេងលើគ្រែពេទ្យទាំងបាត់បង់ស្មារតីទាំងស្រុង៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង