×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ពលរដ្ឋ​ហុងគ្រី ប្រញាប់ប្រញាល់​ផ្ដល់​ជំនួយ​ដល់​ជនភៀសខ្លួន​ពី​អ៊ុយក្រែន

ហុងគ្រី៖ ជាមួយនឹងម្ហូបអាហារ ការផ្តល់ជូនកន្លែងស្នាក់នៅ និងការធ្វើដំណើរទៅកាន់ទីក្រុងប៊ូដាប៉េស ដោយឥតគិតថ្លៃ ជនជាតិហុងគ្រី បានប្រញាប់ប្រញាល់ទៅកាន់ព្រំដែនអ៊ុយក្រែន ដើម្បីជួយដល់ជនភៀសខ្លួនដែលរត់ចេញពីការឈ្លានពានរបស់រុស្ស៊ី។

ពលរដ្ឋហុងគ្រី ឈ្មោះ Janos Molnar ក្នុងចំណោមប្រជាជនហុងគ្រីរាប់សិបនាក់ កំពុងរង់ចាំជួយដល់ពលរដ្ឋអ៊ុយក្រែន នៅច្រកព្រំដែន Tiszabecs ជាមួយនឹងការផ្គត់ផ្គង់អាហារ និងជំនួយការគាំទ្រ ដែលពួកគេហៅថាជាកាតព្វកិច្ចរបស់ពួកគេ កាលពីថ្ងៃអាទិត្យកន្លងទៅ។

បុរសវ័យ ៥០ឆ្នាំរូបនេះ បានប្រាប់ AFP ថា លោកបានសរសេរលើផ្ទាំងបដា ជាភាសាអ៊ុយក្រែនថា៖ “ខ្ញុំមានបន្ទប់ទំនេរ ចំនួន៣បន្ទប់ នៅផ្ទះរបស់ខ្ញុំ នៅក្នុងទីក្រុងក្បែរនេះ”។

យោងតាមទិន្នន័យរបស់ប៉ូលីស ជនភៀសខ្លួនជាង ៧ម៉ឺននាក់ នាក់បានរត់ចូលទៅក្នុងប្រទេសហុងគ្រី ពីអ៊ុយក្រែន ចាប់តាំងពីថ្ងៃព្រហស្បតិ៍។

ពួកគេ មានវ៉ាលី កញ្ចប់ទឹក និងអាហារ ជាមួយនឹងទឹកមុខហត់នឿយ ក្រោយរត់គេចពីជម្លោះនៅតំបន់ Donetsk និង Kharkiv ភាគខាងកើតអ៊ុយក្រែន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង