×

សិង្ហបុរី អនុវត្ត​ច្បាប់​ដាក់ទោស​អ្នកប្រព្រឹត្ត​អំពើ​រំលោភផ្លូវភេទ​ធ្ងន់ធ្ងរ​ជាងមុន​បន្ថែមទៀត

សិង្ហបុរី៖ ចាប់ពីថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២តទៅ ច្បាប់ថ្មីដើម្បីដាក់ទោសទណ្ឌសម្រាប់ឧក្រិដ្ឋកម្មផ្លូវភេទ នឹងត្រូវអនុវត្តនៅប្រទេសសិង្ហបុរី។

រដ្ឋាភិបាលសិង្ហបុរី បានឱ្យដឹងថា ច្បាប់នេះ នឹងកាត់ទោសអតិបរមា សម្រាប់បទល្មើសពាក់ព័ន្ធនឹងអនីតិជន។ សកម្មភាពបំពានផ្លូវភេទណាមួយចំពោះអនីតិជនដែលមានអាយុពី ១៤ ទៅ ១៦ឆ្នាំ ឬបង្ហាញរូបភាពផ្លូវភេទដល់ពួកគេទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ២ឆ្នាំ (បន្ថែម១ឆ្នាំ)។ ប្រសិនបើអនីតិជនមានអាយុពី ១៦ ទៅ ១៨ ឆ្នាំ ហើយជនល្មើសមានទំនាក់ទំនងកេងប្រវ័ញ្ច នោះទោសជាប់ពន្ធនាគារអតិបរមា ក៏នឹងមានរយៈពេល ២ឆ្នាំផងដែរ (បន្ថែម១ឆ្នាំ)។

ចំនួននៃករណីរំលោភផ្លូវភេទ មានការកើនឡើង កាលពីឆ្នាំមុននៅប្រទេសសិង្ហបុរី។ នៅក្នុងការចេញផ្សាយចុងក្រោយនៃស្ថិតិប្រចាំឆ្នាំ ប៉ូលីសឱ្យដឹងថា មានករណីរំលោភផ្លូវភេទចំនួន ១៤៨០ករណី ក្នុងឆ្នាំ២០២១ ធៀបនឹង ១៣២១ ក្នុងឆ្នាំ២០២០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង