×

កោះបាលី មិន​តម្រូវ​ឱ្យ​អ្នកដំណើរ​បរទេស​ធ្វើចត្តាឡីស័ក ចាប់ពី​ថ្ងៃទី១៤ខែមីនា

បាលី៖ រដ្ឋមន្ត្រីឥណ្ឌូណេស៊ីម្នាក់ បានបញ្ជាក់ថា ឥណ្ឌូណេស៊ី គម្រោងសាកល្បងមួយដែលមិនតម្រូវឱ្យអ្នកធ្វើដំណើរអន្តរជាតិធ្វើចត្តាឡីស័កពេលទៅដល់កោះបាលី នឹងអនុវត្តចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Binsar Panjaitan បាននិយាយថា ភ្ញៀវបរទេសត្រូវបង្ហាញព័ស្តុតាងនៃការបង់ប្រាក់កក់សណ្ឋាគារយ៉ាងហោចណាស់ ៤ថ្ងៃមុនទៅដល់ ប្រសិនបើពួកគេចង់ចូលទៅកាន់កោះបាលី ខណៈជនជាតិឥណ្ឌូណេស៊ីដែលមកដល់ តម្រូវឱ្យបង្ហាញព័ស្តុតាងនៃលំនៅដ្ឋាននៅកោះបាលី។

លោករដ្ឋមន្ត្រីបានបន្ថែមថា អ្នកដំណើរអន្តរជាតិដែលចង់ចូលកោះបាលី ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមពីលើការធ្វើតេស្ត PCR និងរង់ចាំនៅសណ្ឋាគារសម្រាប់លទ្ធផលតេស្តអវិជ្ជមាន។

មន្ត្រីឥណ្ឌូណេស៊ីបាននិយាយបន្តថា ប្រសិនបើការធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមាន អ្នកដំណើរអន្តរជាតិ ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពផ្សេងទៀត ក្រោមវិធានការសុខាភិបាល ដោយធ្វើតេស្ត PCR ម្តងទៀតនៅថ្ងៃទី៣ នៅសណ្ឋាគាររបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង