×

Premier League៖ ស្ថិតិសំខាន់ៗ​របស់​ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់​របស់​អ្នកចាំទី ត្រឹម​សប្តាហ៍ទី២៧

គិតត្រឹមសប្តាហ៍ទី២៧ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah (១៩គ្រាប់) របស់ក្រុម Liverpool, កីឡាករ Diogo Jota (១២គ្រាប់) របស់ក្រុម Liverpool និងកីឡាករ Sadio Mane (១១គ្រាប់) របស់ក្រុម Liverpool ។

កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Alexander-Arnold (១០ដង ស្មើនឹងកីឡាករ Mo Salah ) របស់ក្រុម Liverpool, កីឡាករ Andrew Robertson (៩ដង) របស់ក្រុម Liverpool និងកីឡាករ Paul Pogba របស់ Man Utd (៨ដង ស្មើនឹងកីឡាករ Jarrod Bowen របស់ West Ham) ។

ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៧០គ្រាប់) Man City (៦៤គ្រាប់) និង Chelsea (៤៩គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Leeds (៦០គ្រាប់), Norwich (៥៥គ្រាប់) និង Watford (៤៧គ្រាប់)។

ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៧៥កាត), Newcastle United (៦០កាត), និង Aston Villa (៥៨កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Illan Maslier របស់ Leeds (៩៩ដង) កីឡាករ David de Gea របស់ Man Utd (៩៨ដង), និង Jose Sa របស់ Wolves (៨៩ដង)។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង