ភ្នំពេញ៖ មិនដឹងជាមានរឿងអីកើតឡើងចំពោះនាយខេន និងអ្នកគ្រូពេទ្យឆ្នាសទេបានជានាយខេន ទន្ទេញជាប់មាត់ឱ្យអ្នកគ្រូពេទ្យទទួលខុសត្រូវលើខ្លួនបែបនេះ។ គ្រាន់តែប៉ុណ្ណេះបានដៃនាយខេន ឱបរឹតកូនក្រមុំគេមិនសំចៃដៃធ្វើឱ្យអ្នកគ្រូពេទ្យឆ្នាសជាប់ក្នុងរង្វង់ដៃនាយខេនរើទៅណាមិនរួច។
មួយគូនេះកាលពីជួបគ្នាលើកដំបូងមានគិតតែពីកាច់កុងពាក្យសម្ដីគ្នាខ្លាំង មិនដែលត្រូវគ្នាម្តងណាឡើយ។ ប៉ុន្តែពេលវេលាពិតជាបានធ្វើឱ្យកម្លោះក្រមុំទាំងពីរ មានការយល់ចិត្តគ្នាបន្តិចម្តងៗរហូតធ្វើឱ្យមួយគូនេះកាន់តែផ្អែមល្ហែមទាំងមិនទាន់ជាអ្វីនឹងគ្នា។
មិនដឹងថា ពេលណាទើបអ្នកទាំងពីរ មានទំនាក់ទំនងនឹងគ្នាជាផ្លូវការឡើយ ចង់ដឹងថា ភាគបន្តរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” នឹងមានទស្សនីយភាពយ៉ាងណាបន្តទៀត កុំភ្លេចរង់ចាំតាមដានទស្សនាភាគបន្តរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital លើផេក CTN TV Drama ទាំងអស់គ្នា៕
(តំណភ្ជាប់ វីដេអូ)