×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក ស៊ីថូ ណាថាន់ ពន្យល់​លម្អិត​ពីរូបមន្ត​បូកពិន្តុ ការប្រកួត “CBS គុនខ្មែរ”

លោក ស៊ីថូ ណាថាន់ ពិធីករមួយរូប ក្នុងចំណោមពិធីករ-ពិធីការិនីទាំង៤រូប នៃកម្មវិធី “CBS គុនខ្មែរ” បានធ្វើការពន្យល់ស៊ីជម្រៅពីរូបមន្តនៃការបូកពិន្ទុសន្សំតាមពូល ដើម្បីឱ្យបងប្អូនទស្សនិកជនយល់កាន់តែច្បាស់ មុនពេលដែលការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ សប្ដាហ៍នេះ។

បើយោងតាមលោក ស៊ីថូ ណាថាន់ ឱ្យដឹងបែបនេះថា៖ របៀបបូកពិន្ទុក្រុមដើម្បីឈ្នះរង្វាន់ ៥០០០ដុល្លារ គេប្រើត្រឹមវគ្គក្នុងពូលប៉ុណ្ណោះ។ ឧទាហរណ៍ ក្រុមខ្លាឃ្មុំ២នាក់ (៥៤គីឡូ និង ៥៧គីឡូ) អ្នកទាំងពីរ មានបេសកកម្មប្រកួតក្នុងពូលផ្សេងគ្នា៖

-បេក្ខភាព ៥៤គីឡូក្រាម
• ប្រកួតទី១ -យកលទ្ធផលពីចៅក្រមទាំង៥ បូកបញ្ចូលគ្នា រួចចែកនឹង៥ ទើបរកឃើញលទ្ធផល។
• ប្រកួតទី២ និងទី៣ ប្រើរូបមន្តដូចប្រកួតទី១ដែរ។
• បន្ទាប់មកយកពិន្ទុទាំង៣ប្រកួតនោះបូកបញ្ចូលគ្នា។

-បេក្ខភាព ៥៧គីឡូក្រាម ប្រើរូបមន្តដូចគ្នានឹងមិត្តរួមក្រុមខ្លាឃ្មុំរបស់ខ្លួន។

ចុងក្រោយ ត្រូវយកពិន្ទុសរុបរបស់អ្នកទាំងពីរ បូកបញ្ចូលគ្នាទៀតទើបឃើញពិន្ទុពិតប្រាកដ។
ពិន្ទុនោះត្រូវយកទៅប្រៀបធៀបជាមួយក្រុមទាំង៧ផ្សេងទៀតដែលបំពេញបេសកកម្មដូចនឹងក្រុមខ្លាឃ្មុំដែរ។ ក្រុមណាមានពិន្ទុខ្ពស់ជាងគេគឺជាក្រុមជើងឯក ជាមួយនឹងរង្វាន់ ៥០០០ដុល្លារ ចែកគ្នា២នាក់។

កម្មវិធី CBS គុនខ្មែរ នឹងចាប់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងផេកហ្វេសប៊ុក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ ចាប់ម៉ោង ៧យប់ដល់ម៉ោង ៩យប់។ ការប្រកួតដ៏កក្រើកនេះ គាំទ្រពេញទំហឹងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ!

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង