×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ​ទាំងអស់​នៅ “CBS គុនខ្មែរ” មិនត្រឹមតែ​វ៉ៃ​ដើម្បី​ខ្សែក្រវាត់​និង​ប្រាក់រង្វាន់​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងវ៉ៃ​ដើម្បី​រឿង​មួយនេះទៀត

លោកអ្នក ប្រហែលជាបានស្គាល់ហើយនូវកម្មវិធី CBS គុនខ្មែរ ដែលជាកម្មវិធីថ្មីប្លែករបស់ស្ថានីយទូរទស្សន៍ CTN ដែលបានសម្រិតសម្រាំងជ្រើសរើសកីឡាករចំនួន ១៦រូប មកធ្វើការប្រកួត ដោយចាប់គូជាក្រុម បង្កើតបានជា ៨ក្រុម ចែកជាប្រភេទទម្ងន់ ៥៤ គ.ក និង ៥៧ គ.ក ។

ដូចដែលធ្លាប់បានជម្រាបជូនពីមុន CBS គុនខ្មែរ មានការប្រកួតដណ្ដើមខ្សែក្រវាត់ និងប្រាក់រង្វាន់រហូតដល់ ៥០០០ដុល្លារទៀតតាមរយៈរូបមន្តសន្សំពិន្ទុដែលប្លែកមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រៅពីក្រវាត់ និងប្រាក់រង្វាន់ហើយនោះ កីឡាករទាំងអស់ ក៏នឹងខិតខំប្រកួតដើម្បីដណ្ដើមជ័យជម្នះ និងកិត្តិយសជូនក្លិបរបស់ពួកគេរៀងៗខ្លួនផងដែរ។

ក្នុងកម្មវិធី “ពីនេះពីនោះជាមួយសុខគា” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV លោក សុខគា ពិធិករឆ្នើមមួយរូបនៅកម្ពុជា បានសួរទៅកាន់ពិធីករ លោក សេន ប៊ុនថេន និងពិធីការិនី កញ្ញា ពេជ្រ ចរណៃ អំពីកម្មវិធី “CBS គុនខ្មែរ”។

ក្នុងឱកាសនោះ លោក សេន ប៊ុនថេន បានបង្ហើបថា កីឡាករទាំង១៦រូប នៃក្រុមទាំង៨ ត្រូវបានជ្រើសរើសចេញពីក្លិបប្រដាល់ចំនួន ១៦ក្លិបផ្សេងៗគ្នាតែម្ដង។ ដូច្នេះ កីឡាករនីមួយៗ មិនអាចបន្ធូរដៃឱ្យគ្នាបានឡើយ ព្រោះត្រូវវ៉ៃយកជ័យជម្នះសម្រាប់ក្លិបរបស់ពួកគេផងដែរ។

តោះចង់ដឹងកាន់តែច្បាស់ថាតើលោក សុខគា បានសួរអ្វីខ្លះទៅកាន់ពិធីករ និងពិធីការិនីទាំងពីរ នៃកម្មវិធី CBS គុនខ្មែរ សូមទស្សនាវីដេអូខាងក្រោម៖

(តំណភ្ជាប់ វីដេអូ)

https://www.facebook.com/mytvcambodia/videos/1491356851261517/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង