ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៣១៣នាក់ ក្នុងនោះករណីនាំចូលចំនួន ២៨នាក់ និងឆ្លងក្នុងសហគមន៍ ២៨៥នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤០៥នាក់ និងគ្មានអ្នកស្លាប់នោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣០.៥៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៤.១៧៧នាក់ និងស្លាប់សរុបចំនួន ៣.០៣២នាក់៕