អាមេរិក៖ ប៉ូលិសបាននិយាយថា ឪពុកម្នាក់ បានបាញ់សម្លាប់កូន ៣នាក់របស់គាត់ កាលពីថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ មុនពេលបាញ់សម្លាប់ខ្លួនឯង ក្នុងព្រះវិហារមួយ នៅសហរដ្ឋអាមេរិក។
មនុស្សម្នាក់ទៀត ក៏បានស្លា ប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ ដែលបានកើតឡើងនៅជិតទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែប៉ូលិស មិនទាន់អាចបញ្ជាក់ទេថា អ្នកស្លាប់ទី៥នោះ ជាប់ទាក់ទងនឹងករណីខាងលើដែរឬទេ។
ប៉ូលិស បានឱ្យដឹងថា កុមារទាំង ៣នាក់ដែលបានស្លាប់ គឺមានអាយុក្រោម ១៥ឆ្នាំ។ ពួកគេ មិនបានស្វែងរកអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងការបាញ់ប្រហារនោះ ទេ។
សូមជម្រាបថា ការសម្លាប់រង្គាល ដោយប្រើអាវុធតែងតែកើតឡើងនៅសហរដ្ឋ អាមេរិក។ ច្បាប់កាន់កាំភ្លើងធូររលុង បានធ្វើឱ្យមានករណីបាញ់សម្លាប់ម្ដងហើយម្ដងទៀត ទោះបីជាច្បាប់នេះ ត្រូវបានគាំទ្រដោយប្រជាជនអាមេរិកភាគច្រើនក៏ដោយ៕