Review៖ កាឡី ពិតជាបង្រៀនកូនឱ្យត្រងត្រាប់បានល្អណាស់ មួយថ្ងៃៗគិតតែរកវិធីយ៉ាងណាឱ្យ កុមារី រស់គ្មានក្តីសុខ និងកាន់តែសាហាវឡើងដល់ថ្នាក់ធាក់ កុមារី ពីលើផ្ទះឱ្យសន្លប់ថែមទៀត។ នៅក្មេងប៉ុន្តែចិត្តធំហ៊ានប្រមាថជីវិតអ្នកដទៃបែបនេះមិនដឹងថា ធំឡើងនឹងកាន់តែសាហាវប៉ុណ្ណាទៀតនោះទេ។
ជីវិតក្មេងដ៏សែនកម្សត់ កុមារី ចាប់តាំងពីថ្ងៃដែលនាងលែងមានម្តាយនៅជិតមក ក្មេងតូចរូបនេះកាន់តែវេទនាខ្លាំងឡើង ដោយទោះជាឈឺក៏គ្មានអ្នកមើលថែ ហើយថែមទាំងត្រូវ ចណ្ណី និងកាឡី ធ្វើបាបប្រើឱ្យធ្វើការគ្មានពេលសម្រាកបន្តិចឡើយ។
យ៉ាងណាមិញ មិនដឹងថាជីវិតកម្សត់មួយនេះនឹងត្រូវរស់នៅបែបនេះបន្តដល់ថ្ងៃណានោះទេ បើឪពុកក៏មិនខ្វល់ បណ្តោយឱ្យប្រពន្ធ និងកូនចុងធ្វើបាបកូនដើមខ្លួនឯងដល់ថ្នាក់នេះ។ នៅភាគបន្តយប់នេះមិនដឹង កុមារី នឹងត្រូវវេទនាបែបណាទៀតនោះទេ កុំភ្លេចរង់ចាំទស្សនាភាគយប់នេះថានឹងមានរឿងអ្វីកើតឡើងបន្ត?
“ដើមរលួសមាស” ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេក CTN TV Drama រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៨យប់៕
(ទស្សនាវីដេអូ)