ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៤១៥ នាក់ ក្នុងនោះករណីនាំចូលចំនួន ២៩ នាក់ និងឆ្លងក្នុងសហគមន៍ ៣៨៦ នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤៥០នាក់ និងគ្មានអ្នកស្លាប់នោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣១.០០៤ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៤.៦២៧ នាក់ និងស្លាប់សរុបចំនួន ៣.០៣២ នាក់៕