×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

CBS គុនខ្មែរ៖ ប៊ន ពន្លឹក Vs ផាន់ ខាំតៃ និង ឡុង អាឆើត Vs ប៉ែន កាក់ចៅចិត្រ តើ​នរណា​នឹង​ឈ្នះ​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ?

ទីបំផុត ការប្រកួតកម្មវិធី CBS គុនខ្មែរ នឹងចាប់ផ្ដើមដំណើរការហើយនៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២នេះ ស្របពេលដែលកីឡាករនីមួយៗ បានប្ដេជ្ញាចិត្តនឹងយកឈ្នះគូប្រកួតរៀងៗខ្លួន ដើម្បីធ្វើការសន្សំពិន្ទុ ឈានទៅរកប្រាក់រង្វាន់ ៥០០០ ដុល្លារ និងក្លាយជាម្ចាស់ខ្សែក្រវាត់។

សប្ដាហ៍នេះ កីឡាករ ប៊ន ពន្លឹក មកពីក្រុមទន្សោង ទក្សិណ ត្រូវជួប ផាន់ ខាំតៃ មកពីក្រុមឆ្លាមស ឦសាន សម្រាប់ការប្រកួតប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ ចំណែក ១គូទៀត កីឡាករ ឡុង អាឆើត នៃក្រុមទន្សោង ទក្សិណ ប៉ះ ប៉ែន កាក់ចៅចិត្ត នៃក្រុម ឆ្លាមស ឦសាន សម្រាប់ការប្រកួតប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ តើក្រុមណា អាចរកពិន្ទុនាំមុខគេក្នុងសប្ដាហ៍ដំបូងនេះ? សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer”!

ចង់ដឹងពីការប្ដេជ្ញាចិត្តរបស់កីឡាករទាំង៤រូប សូមទស្សនាវីដេអូខាងក្រោម៖

(តំណភ្ជាប់ វីដេអូ)

https://www.facebook.com/cbssport.kh/videos/677573610249398/

https://www.facebook.com/cbssport.kh/videos/503749197808338/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង