បារាំង៖ ភាគច្រើនគ្រប់គ្នាសុទ្ធតែបានដឹងហើយថា Jisoo គឺជាអ្នកតំណាងឱ្យម៉ាកយីហោល្បី Dior ដែលរាល់កម្មវិធីទាំងអស់របស់ Dior សុទ្ធសឹងតែមានវត្តមាននាងចូលរួមជានិច្ច។ ជាក់ស្តែងក្នុងកម្មវិធី Paris Fashion Week ២០២២ ក៏មានវត្តមានរបស់តារាស្រីរូបនេះ សាជាថ្មីផងដែរដោយនាង បានហោះទៅកាន់ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
ក្រៅពី Jisoo ហើយនោះ មហាជនក៏ដឹងដែរថា តារាស្រី Kimberley ក៏ជាអ្នកតំណាងឱ្យ Dior ម្នាក់ក្នុងប្រទេសថៃ ដូចនេះក្នុងកម្មវិធីដ៏ធំមួយនេះ ក៏បានមានវត្តមានរបស់នាងផងដែរ។ ជាក់ស្តែង តារាស្រីល្បីឈ្មោះទាំង២នេះ ទីបំផុតបានជួបគ្នាក្នុងកម្មវិធីហើយ ម្នាក់ៗមានសម្រស់ស្រស់ស្អាតមួយបែបម្នាក់គួរជាទីចាប់អារម្មណ៍។
រូបភាព និងវីដេអូដែលអ្នកទាំង២ បានសំណេះសំណាងគ្នាកំពុងក្លាយជាទីចំណាប់អារម្មណ៍របស់អ្នកគាំទ្រនាំគ្នាចែករំលែកតៗគ្នាលើបណ្តាញសង្គមជាច្រើន។ ចង់ដឹងថា តារាល្បីទាំង២នេះបង្ហាញការរាក់ទាក់ដាក់គ្នាយ៉ាងណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕