
អ៊ុយក្រែន៖ សហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិ (FIFPRO) បានប្រកាសពីការស្លាប់របស់កីឡាករអ៊ុយក្រែនចំនួន ពីរនាក់ ក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

កីឡាករ Vitalii Sapylo វ័យ២១ឆ្នាំ និងកីឡាករ Dmytro Martynenko វ័យ២៥ឆ្នាំ បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធនេះ។ កីឡាករ Sapylo គឺជាផ្នែកមួយនៃក្រុមយុវជនរបស់ក្រុម Karpaty Lviv ហើយក្លិបរបស់គេបានផ្សព្វផ្សាយជាសាធារណៈ ថាគេបានស្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ចំណែក Martynenko ដែលលេងឱ្យក្រុម Gostomel បានស្លាប់ បន្ទាប់ពីគ្រាប់បែក ធ្លាក់ចំផ្ទះរបស់គាត់ ក្នុងអំឡុងពេលនៃការវាយប្រហារមួយ៕