មីយ៉ាន់ម៉ា៖ ការចូលរួមធ្វើបាតុកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាយ៉ាងកក្រើកកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅបានធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ា ហ៊ានបូជាជីវិត ក៏ដូចជាសិល្បករជាច្រើនក៏ស្ម័គ្រចូលរួមបាតុកម្មដើម្បីទាមទារសិទ្ធិរបស់ខ្លួន។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ ក៏មានតារាបង្ហាញម៉ូតដ៏ល្បីឈ្មោះលោក Paing Takhon ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនទាំងលោកកំពុងមានជំងឺ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំទៀតផង។
យ៉ាងណាមិញ តាមរយៈសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅថ្ងៃទី០២ ខែមីនានេះ លោក Paing Takhon និងសិល្បករមួយចំនួនទៀតដូចជា Pyay Ti Oo, Eaindra Kyaw Zin, Win Min Than និង Lu Min ដែលត្រូវបានចាប់ខ្លួនជាមួយ Paing Takhon នោះត្រូវបានដោះលែងឱ្យមានសេរីភាពទាំងអស់គ្នាផងដែរ៕